Olivia Wynne

Olivia
  Olivia Wynne
  ប្រធានផ្នែកអ្នកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត

អូលីវា វីន (Olivia Wynne) ជាអ្នកជំនាញខាងរៀបចំព្រឹត្តិការណ៍ រកវិភាគទាន និង ដៃគូជំនួយ ជាមួយនឹងបទពិសោធន៍ខាងធ្វើបរិវិសកម្មនៅប៉ុស្តទូរទស្សន៍អូស្រា្ដលី និង ផ្នែកសម្តែងសិល្បៈ។ នាងបានធ្វើការនៅ Nickelodeon ក្នុងកម្មវិធី multiple Kids’Choice Awards ធ្វើនៅ Sydney Opera House និងកម្មវិធីប្រចាំឆ្នាំ Annual Giving Program ព្រមទាំងធ្វើមហោស្រពស៊ីដនី (២០១០ និង ២០១១)។

នៅឆ្នាំ២០១១ Olivia បានចាប់ផ្តើមការប្រកួតប្រជែងវប្បធម៌ផ្លាស់ប្តូរអាជីព និង បានមករស់នៅប្រទេសកម្ពុជាជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តអូស្រា្តលីអន្តរជាតិ សម្រាប់រៃអង្គាស់ថវិការ និង ធ្វើទំនាក់ទំនងជាមួយអង្គការ Child Helpline Cambodia។ នាងក៏បានស្ម័គ្រចិត្តជួយដល់អង្គការក្រៅរដ្ឋាភិបាលជាច្រើនផ្នែកជនពិការ និង សិល្បៈច្នៃប្រឌិត។

Olivia ចូលរួមមហោស្រពទីក្រុងយើង ជាប្រធានផ្នែកដៃគូជំនួយនិងអ្នកស្ម័គ្រចិត្ត ដើម្បីជំរុញទឹកចិត្តក្នុងការធ្វើការងារលើគម្រោងច្នៃប្រឌិត បង្កើនភាពជាដៃគូយ៉ាងរឹងមាំ និង លើកទឹកចិត្តដល់យុវជនយុវនារីក្នុងការសិក្សារៀនសូត្រព្រមទាំងមានគំនិតបង្កើតថ្មី។

ជាមួយនឹងមូលដ្ឋានដ៏ប៉ិនប្រសប់ខាងផ្នែកសិល្បៈ និងការធ្វើការងារជាអ្នកគ្រប់គ្រងផ្នែកសិល្បៈ ផលិតករ និង ជាគទានុរក្សសម្រាប់មហោស្រពសិល្បៈអន្តរជាតិ និង អង្គការផ្នែកវប្បធម៌នានា មីស្យែល អូប្រីអិន (Michelle O’Brien) ចូលរួមមហោស្រពទីក្រុងយើងជាអ្នករៀបចំព្រឹត្តិការណ៍។

នាងមានជំនាញជាគទានុរក្ស កម្មវិធីសិល្បៈ គម្រោង រៀបចំនិងបង្កើតព្រឹត្តិការណ៍ ប្រតិបត្តិ ទំនាក់ទំនង ទីផ្សារ និង ព័ត៌មានឌីជីថល។ នាងបង្កើតបាននូវព្រឹត្តិការណ៍ និង ចលនាសម្រាប់អង្គការផ្នែកវប្បធម៌ជាច្រើននៅប្រទេសអូស្រា្តលី អឺរ៉ុប និង អាមេរិកខាងជើង ដែលរួមមានមហោស្រពស៊ីដនី មហោស្រពអន្តរជាតិ Edinburgh និង BAM NYC។ ថ្មីៗនេះ នាងត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងមហោស្រពវ័យក្មេង នៅក្នុងសមាគមន៍មហោស្រពសហភាពអឺរ៉ុបឆ្នាំ២០១៤។