អ៊ុន សាវ៉ាន់

Sovann
  អ៊ុន សាវ៉ាន់
  គទានុរក្សសំរាប់ទីក្រុងសៀមរាប

ដោយបានបញ្ចប់ការសិក្សាពីសាលាហ្វាពន្លឺសិល្បៈ អ៊ុន សាវ៉ាន់ចាប់ផ្តើមអាជីពជាអ្នកថតរូបជំនាញ ជាគទានុរក្ស និងជាគ្រូសិល្បៈរូបិយចាប់តាំងពីឆ្នាំ២០០៨។

ជាមួយនឹងទឹកចិត្តស្រឡាញ់ ផ្នែកសិល្បៈ ការអប់រំ និងក្មេងៗ សាវ៉ាន់ បានបង្រៀនសិល្បៈរូបិយទៅដល់ក្មេងៗតាមអង្គការនានា សារមន្ទីរមីនកម្ពុជា គំរោងតុក្កតាយក្សដែលមានការចូលរួមពីក្មេងៗ៤៥០នាក់រាល់ឆ្នាំ។ គាត់បានដាក់តាំងបង្ហាញស្នាដៃផ្ទាល់ខ្លួននៅក្នុងស្រុកនិងក្រៅស្រុកដើម្បីពញ្ញាក់ស្មារតី និង ស្វែងរកជំនួយថវិការសម្រាប់ មជ្ឈមណ្ឌលវះកាត់កុមារនៅភ្នំពេញ ។ក្រៅពីការចូលរួមជាមួយក្រុមការងារមហោស្រពទីក្រុងយើងជាគទានុរក្សនៅទីក្រុង សៀមរាប សាវ៉ាន់ក៏ធ្វើជាជំនួយការគទានុរក្សនៅ Art Lounge និង THEV Gallery នឹងបន្តធ្វើជាជំនួយការគទានុរក្សនៅ The Park Hyatt សៀមរាប ដែលត្រូវបានស្គាល់ថាជាអូតែលសន្តិភាព និង សារមន្ទីរមីននិងវិចិត្រសាលសិល្បៈ។