សុវណ្ណ ភីឡុង

Philong
  សុវណ្ណ ភីឡុង
  គទានុរក្សសំរាប់ទីក្រុងភ្នំពេញ

សុវណ្ណ ភីឡុង គឺជាអ្នកថតរូបឯករាជ្យអាជីពមួយ ដែលរស់នៅទីក្រុងភ្នំពេញ គាត់ចាប់ផ្តើមប្រលោកក្នុងវិស័យការងារនេះតាំងពីឆ្នាំ២០០៩ ក្រោយពីបានសិក្សានៅ EPA Photographer Mak Remissa។ គាត់ធ្វើការជាអ្នកថតរូបសម្រាប់កាសែតភ្នំពេញប៉ុស្ត និង ក្រោយមកធ្វើការឲ្យភ្នាក់ងារព័ត៌មានស៊ីនហួរ។

ភិឡុងបានបង្កើតគម្រោងផ្ទាល់ខ្លួនជាច្រើន ជាមួយរូបភាពស្ទូឌីយ៉ូរបស់មជ្ឈមណ្ឌលវប្បធម៌បារាំងកម្ពុជា ដែលបានដាក់តាំងបង្ហាញក្នុងកំឡុងពេលមហោស្រពរូបថតភ្នំពេញ និង បានបោះពុម្ពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ។ ឆ្នាំនេះភីឡុងបានទទួលរង្វាន់
Samaritaine Young Photographer Prize 2013 ពីប្រទេសបារាំង។

គាត់ទើបតែបានអញ្ជើញមកពីប្រទេសបារាំង ដែលគាត់បានសិក្សានៅសាលា Ecole Nationale Supérieure Louis-Lumière ក្រោមការឧបត្ថម្ភពីជំនួយរដ្ឋាភិបាលបារាំង ភិឡុងចូលរួមកម្មវិធីមហោស្រពទីក្រុងយើងជាគទានុរក្សនៅភ្នំពេញ។ សម្រាប់បទពិសោធន៍ដែលភីឡុងមាន ភីឡុងនឹងបញ្ជេញទេពកោសល្យទាំងអស់នេះសម្រាប់សិល្បៈសហសម័យនៅក្នុ
ងមហោស្រពដែលរួមមាន ការតាំងពិព័រណ៌ សិក្ខាសាលា និង ការសម្តែងផ្សេងៗ។