ចូលរួម

កម្មវិធីប្រសិតយុវជន

participate_cover

រាល់ដំណើរការមហោស្រព មហោស្រពទីក្រុងយើងបានអញ្ជើញអ្នកច្នៃប្រឌិតវ័យក្មេង ដែលមានចំណាប់អារម្មណ៍ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីក្លាយជាប្រសិតយុវជននិងចូលរួមរាល់ការបង្កើតនានា ទីផ្សារ និង សកម្មភាពស្រាវជ្រាវផ្សេងៗ។ កម្មវិធីប្រសិតយុវជន គឺជាឱកាសស្ម័គ្រចិត្តមួយដើម្បីជួយដល់យុវជនក្នុងការហ្វឹកហាត់និងធ្វើវិភាគទានដល់មហោស្រព ព្រមទាំងបានសិក្សានិងមានសេចក្ដីរីករាយក្នុងកំឡុងពេលទាំងឡាយ។

 

ក្លាយជាប្រសិតយុវជន

គួរឲ្យសោកស្តាយ សេចក្តីប្រកាសនៃការជ្រើសរើសប្រសិតយុវជនសំរាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ត្រូវបានបញ្ចប់។ សូមតាមដានគេហទំព័រយើងឲ្យបានជាប់ដើម្បីមានឱកាសក្លាយជាប្រសិតយុវជនឆ្នាំ២០១៥។ អរគុណសម្រាប់ការចាប់អារម្មណ៍របស់អ្នកសំរាប់ព័ត៌មានបន្ថែមសូមទាក់ទង: bepartof@ourcityfestival.org

 

ប្រសិតយុវជនបច្ចុប្បន្ន

Bun Boralong, Buoy Chankesey, Chay Socheata, Chea Pengsive, Chhim Visothea, Ear Yongvin, Hor Daro, Hor Kimhorng, Heng Daly, Heng Dary, Hour Kimsrean, Ketratanak Kay, Raingsey Kessny, Kosal Puthyratanak, Ly Bendith, Ly Sreypich, Lay Youvira, Lim Lihour, Mao Somaly, Nuon Sochenda, Pech Kimteng, Pech Sarik, Phang Maliny, Poch Sopheavy, Roeun Leakhena, Say Pohnbormei, Soeun Vathanak, Sok Sovannara, Sok Thanouk, Srey Kanica and Var Chansovannaroth.

 

ធ្វើការជាមួយយើង

ប្រកាសរកអ្នកច្នៃប្រឌិត

កាលបរិច្ឆេទនៃការប្រកាសជ្រើសរើសសំរាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ ត្រូវបានបញ្ចប់។ យើងមិនទទួលពាក្យទៀតទេ រហូតដល់ឆ្នាំ២០១៥។ សូមតាមដានគេហទំព័រយើងឲ្យជាប់លាប់ដើម្បីទទួលដំណឹងពីការប្រកាសជ្រើសរើសនៅឆ្នាំក្រោយ។ អរគុណសំរាប់ការចាប់អារម្មណ៍របស់អ្នក យើងនឹងរងចាំជួបអ្នកនាពេលខាងមុខ។

ប្រសិនបើអ្នកមានចម្ងល់សូមទាក់ទង: bepartof@ourcityfestival.org

 

ឱកាសការងារ

បច្ចុប្បន្នគឺមិនទាន់មានការងារផ្តល់ជូនពីមហោស្រពទីក្រុងយើងទេ

សូមតាមដានទំព័រនេះ ដើម្បីទទួលបានបច្ចុប្បន្នភាពនៃព័ត៌មាន។

ចូលរួមស្ម័គ្រចិត្តជាមួយយើង

មហោស្រពទីក្រុងយើងចាប់អារម្មណ៍ ពីការទទួលអ្នកស្ម័គ្រចិត្តដែលមានជំនាញពិសេសដូចជា (កាត់តវីដេអូ ថតរូប បច្ចេកទេសសំលេង និង ពន្លឺ) សំរាប់អ្នកដែលទំនេរពីខែធ្នូឆ្នាំ២០១៣ ដល់ខែមករាឆ្នាំ២០១៤។

សូមទាក់ទងមកក្រុមការងារយើង ហើយបញ្ជាក់ពីអ្វីដែលអ្នកអាចផ្តល់បាន: bepartof@ourcityfestival.org

 

ដៃគូវប្បធម៌

មហោស្រពទីក្រុងយើងធ្វើការសហការជាមួយដៃគូវប្បធម៌ ដើម្បីបង្កើតកម្មវិធីសំរាប់មហោស្រពជាមួយនឹងគោលបំណងចង់បង្ហាញពីការផ្លាស់ប្តូរគំនិតសំរាប់ទីក្រុង។

ដៃគូគំរោងទាំងអស់បានដាក់តាំងពិព័រណ៌បង្ហាញពីស្នាដៃនៅតាមទីក្រុងនានា ដែលមានបញ្ជាក់នៅក្នុងកម្មវិធីមហោស្រព។

សេចក្តីប្រកាសរកដៃគូសំរាប់ចូលរួមជាមួយមហោស្រពទីក្រុងយើងត្រូវបានបញ្ចប់ហើយ។ ប្រសិនបើអ្នកចង់ពិភាក្សាដើម្បីក្លាយជាដៃគូនៅឆ្នាំ២០១៥។ សូមទាក់ទង Dana Langlois: dana@ourcityfestival.org

ចុចត្រង់នេះដើម្បីជួបជាមួយដៃគូបច្ចុប្បន្នរបស់មហោស្រពទីក្រុងយើង