ម៉ៅ សូវៀត

Soviet
  ម៉ៅ សូវៀត
  គទានុរក្សសំរាប់ទីក្រងបាត់ដំបង

ម៉ៅ សូវៀត ជាសិល្បៈករផ្នែកប្រព័ន្ធផ្សព្វផ្សាយចំរុះ ជាមួយនឹងបទពិសោធន៍ជាគទានុរក្ស និង សិល្បៈ ព្រមទាំងការរៀបចំកម្មវិធីវប្បធម៌ ការងាររបស់គាត់ត្រូវបានដាក់តាំងបង្ហាញនៅ Java Arts, Romeet Gallery និង មជ្ឈមណ្ឌលវប្បធម៌បារាំង ហើយក៏ត្រូវបានបង្ហាញជាអន្តរជាតិដូចជានៅប្រទេសសិង្ហបូរី បារាំង និង កម្មវិធីបង្ហាញសិល្បៈនិងមហោស្រពជាច្រើនកន្លែង។

ចាប់តាំងពីឆ្នាំ២០០៦ សូវៀតបានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសិល្បៈក្នុងស្រុក ហើយនៅឆ្នាំ២០១១ គាត់បានផ្តួចផ្តើមគំនិតបើក Make Maek Galleryនៅបាត់ដំបង។ គាត់ជាសិល្បៈករឈានមុខគេមួយរូបនៅក្នុងប្រទេស ហើយចូលរួមជាមួយមហោស្រពទីក្រុងយើងជាគទានុរក្សទីក្រុងបាត់ដំបង។