ហង់ សុគន្ធា

kunthea
  ហង់ សុគន្ធា
  អ្នកជំនួយការផលិត

ហង់ សុគន្ធា (Hang Sokunthea) ជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងជំនាញប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនងអន្តរជាតិ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើជំនាញផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្ននាងកំពុងធ្វើការជាអ្នកនិពន្ធឯករាជ្យឲ្យក្រុមហ៊ុនបោះពុម្ពផ្សាយក្នុងស្រុក និង ជាអ្នកធ្វើការលើផ្នែកអប់រំ ការយល់ដឹងអំពីសង្គម និង ការអភិវឌ្ឍន៍សហគមន៍។

នាងធ្លាប់ចូលរួមស្ម័គ្រចិត្តជាប្រសិតយុវជន ឲ្យមហោស្រពទីក្រុងយើង ហើយបច្ចុប្បន្នគន្ធាបានធ្វើការក្នុងក្រុមជាអ្នកជំនួយការផលិតក្នុងកម្មវិធីមហោស្រពទីក្រុងយើង។