អ្នកឧបត្ថម្ភឯកជន

មហោស្រពទីក្រុងយើង នឹងមិនអាចប្រព្រឹត្តិទៅដោយគ្មានការចូលរួមពីការផ្តល់វិភាគទានពីសប្បុរសជនឯកជននានាបានឡើយ។ វិភាគទានឯកជនគឺជាមូលដ្ឋាននៃការឧបត្ថម្ភដើម្បីការរីកចំរើននៃសហគមន៍សិល្បៈនៅកម្ពុជា ដើម្បីបង្កើតជាកន្លែងដែលអាចឲ្យសិល្បៈករ ផ្តល់ចំណេះដឹងពីសិល្បៈតាមរយៈសិក្ខាសាលា និង ការពិព័រណ៌ដល់អ្នកដែលស្រឡាញ់សិល្បៈ ស្ថាបត្យកម្ម និង បណ្តុំគំនិត។

អ្នកដែលបានឧបត្ថម្ភយ៉ាងតិច១ពាន់ដុល្លារសហរដ្ឋអាមេរិក នឹងទទួលបានការទទួលស្គាល់ជាអ្នកដឹកនាំទីក្រុងយើងហើយនឹងទទួលបានការឆ្លើយតបដូចខាងក្រោមសំរាប់ទឹកចិត្តសប្បុរសនោះ:

• សេចក្តីទទួលស្គាល់ជាអ្នកដឹកនាំទីក្រុងយើងនៅទំព័រកិត្តិយសរបស់គេហទំព័រយើង
• សេចក្តីទទួលស្គាល់ជាអ្នកដឹកនាំទីក្រុងយើងនៅផ្ទាំងកិត្តិយសក្នុងកម្មវិធី
• សេចក្តីអញ្ជើញចូលរួមជាភ្ញៀវកត្តិយសក្នងការបើកកម្មវិធីមហោស្រពទីក្រុងយើង
• ទទួលបានកន្លែងអង្គុយភ្ញៀវកត្តិយសពេលបើកកម្មវិធី
• ទទួលបានការធ្វើទស្សនកិច្ចជាមួយស្ថាបនិកសិល្បៈ
• ទទួលបានអំណោយដែលរចនាដោយមហោស្រព

រាល់អ្នកឧបត្ថម្ភទាំងឡាយនឹងទទួលបានលិខិតថ្លែងអំណរគុណជាផ្លូវការ រួមជាមួយវិក័យបត្តពីមហោស្រពទីក្រុងយើង។

ដើម្បីចូលរួមជាអ្នកឧបត្ថម្ភកម្មវិធីមហោស្រពទីក្រុងយើង សូមទាក់ទង Olivia Wynne,ប្រធានផ្នែកអ្នកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត: olivia@ourcityfestival.org