អ្នកឧបត្ថម្ភ

ការឧបត្ថម្ភដល់មហោស្រពទីក្រុងយើងនឹងផ្តល់ឱកាសដើម្បីការវិនិយោគលើការច្នៃប្រឌិត និង អនាគតនៃវប្បធម៌ប្រទេសកម្ពុជា ហើយធ្វើឲ្យអាជីវកម្មរបស់អស់លោកលោកស្រីមានភាពខុសប្លែកដោយបានផ្សាភ្ជាប់ជាមួយនឹងសង្គម។ មហោស្រពនឹងភ្ជាប់ពាណិជ្ជកម្មរបស់អស់លោកទៅនឹងមនុស្សចំនួន ១,៥០០នាក់ ហើយនឹងទទួលបានឥទ្ធិពលនៃការធ្វើទីផ្ុសារទៅកាន់មនុស្សចំនួន ២០,០០០នាក់។

កញ្ចប់ឧបត្ថម្ភរបស់យើងផ្តល់នូវការធ្វើទីផ្សារយ៉ាងទូលំទូលាយ និង មានតម្លៃខ្ពស់ ហើយឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និង ការចំណាយរបស់អ្នកប្រកបដោយប្រសិទ្ធិភាព។ យើងក៏មានផ្តល់ជូននូវបដិសណ្ណាកិច្ចពិសេស សម្រាប់ចូលរួម និង សហការក្នុងកម្មវិធី។

ដើម្បីណាត់ជួបពិភាក្សាពីឱកាសនៃការឧបត្ថម្ភ ហើយស្វែងយល់ពីអ្នកចូលរួម សូមទាក់ទងមក Ms Olivia Wynne, ប្រធានផ្នែកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត, at: <a href=”mailto:olivia@ourcityfestival.org”>olivia@ourcityfestival.org</a>