សំនួរសួររើយៗ

សំរាប់១០ថ្ងៃពេញ មហោស្រពទីក្រុងយើងនឹងប្រារព្ធទិវាមហោស្រពលើកទៅ៦នៅទីក្រុងភ្នំពេញនិង ៣ថ្ងៃបន្តបន្ទាប់ទៀតផ្តោតលើទីក្រុងសៀមរាប និង បាត់ដំបង។

កាលបរិច្ឆេទសំរាប់ទីក្រុងទាំង៣:

ទីក្រុងភ្នំពេញ ថ្ងៃទី១៧ ដល់ ២៦ ខែមករា ឆ្នាំ២០១៤

ទីក្រុងសៀមរាប  ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤

ទីក្រុងបាត់ដំបង ថ្ងៃទី០៧ ដល់ ០៩ ខែកុម្ភៈ ឆ្នាំ២០១៤

 

តើមហោស្រពនេះធ្វើនៅពេលណា?

មហោស្រពនឹងប្រព្រឹត្តិទៅនៅទូទាំងទីក្រុងទាំងបី នៅតាមបណ្តាទីតាំងដៃគូ ទីសាធារណៈ ដែលនឹងត្រូវបញ្ជាក់នៅពេលដែលកម្មវិធីរៀបចំរួចរាល់។
សូមចុចត្រង់នេះដើម្បីមើលកម្មវិធី

 

តើអ្នកត្រូវទិញសំបុត្រដើម្បីចូលរួមកម្មវិធីមហោស្រពទេ?

កម្មវិធីមហោស្រពនេះគឺជាកម្មវិធីមហោស្រពដែលមិនមានលក់សំបុត្រហើយចូលរួមដោយសេរី។

 

តើខ្ញុំធ្វើដូចម្តេចទើបអាចចូលរួមជាអ្នកបង្កើតស្នាដៃ?

ការដាក់ពាក្យសម្រាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ត្រូវបានបញ្ចប់ យើងលែងទទួលពាក្យរហូតដល់មហោស្រពទីក្រុងយើងឆ្នាំ២០១៥។ សូមតាមដានគេហទំព័ររបស់យើងដើម្បីដឹងពេលកម្មវិធីមហោស្រពលើកក្រោយ អំពីថ្ងៃប្រកាសជ្រើសរើសអ្នកបង្កើតស្នាដៃ។ អរគុណដែលអ្នកចាប់អារម្មណ៍កម្មវិធីមហោស្រពទីក្រុងយើង ហើយយើងនឹងរងចាំការសហការជាមួយអ្នកនៅពេលក្រោយ។

 

តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធី?

ការដាក់ពាក្យសម្រាប់ធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីមហោស្រពទីក្រុងយើងឆ្នាំ២០១៤ត្រូវបានបញ្ចប់ ប៉ុន្តែមហោស្រពទីក្រុងយើងចាប់អារម្មណ៍នឹងទទួលអ្នកស្ម័គ្រចិត្តដែលមានជំនាញពិសេសៗ នៅកំឡុងខែធ្នូឆ្នាំ២០១៣ និង ខែមករាឆ្នាំ២០១៤។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ក្លាយជាអ្នកស្ម័គ្រចិត្ត អាចទាក់ទងយើងតាមអ៊ីម៉ែល bepartof@ourcityfestival.org

 

តើខ្ញុំធ្វើយ៉ាងណាអាចជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីមហោស្រព?

អ្នកអាចចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីមហោស្រពជាលក្ខណៈឯកជន ឬ សាធារណៈបាន។ សូមចូលទស្សនាទំព័រ អ្នកឧបត្ថម្ភគាំទ្រដើម្បីស្វែងយល់បន្ថែមពីការចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្មវិធី។

 

តើព្រឹត្តិការណ៍បែបណាដែលយើងនឹងរំពឹងទុក?

មហោស្រពទីក្រុងយើងផ្តល់ជូននូវកម្មវិធីជាច្រើនជាលក្ខណៈគម្រោងច្នៃប្រឌិតថ្មី  ប្រកួតប្រជែង និង បង្កើនការអភិវឌ្ឍន៍មជ្ឈដ្ឋានទីក្រុង។

 

យើងផ្តល់ជូននូវទំរង់សិល្បៈ និង ស្ថាបត្យកម្ម

-      សិក្ខាសាលា

-      ការពិពណ៌

-      ការសម្តែង

-      ការនិយាយ និង ដំណើរទេសចរណ៍បែបអប់រំ

-      ការចាក់បញ្ជាំង

ដែលចូលរួមបង្កើតដោយ អ្នកសិល្បៈជាតិ និង អន្តរជាតិផ្នែក:

-      ថតរូប

-      គំនូរពណ៌

-      ប្រព័ន្ធផ្សព្វផ្សាយចំរុះ

-      គំនូរជីវចល

-      គំនូរដៃ

-      ប្រព័ន្ធផ្សព្វផ្សាយឌីជីថល

-      ការបង្ហាញបែបអន្តរកម្ម

-      ចម្លាក់

-      ភាពយន្ដ

 

តើព្រឹត្តិការណ៍ទាំងអស់នឹងត្រូវបង្ហាញនៅពេលផ្សេងៗគ្នាក្នុងទីក្រុងនិមួយៗមែនទេ?

ពេលវេលា និង ទីកន្លែងរបស់ព្រឹត្តិការណ៍និមួយៗនឹងបញ្ជាក់ជូននៅពេលដែលកម្មវិធីត្រូវបានរៀបចំនិងផ្សព្វផ្សាយជូនសាធារណៈជន។

 

តើខ្ញុំធ្វើយ៉ាងណាទើបទទួលបានបច្ចុប្បន្នភាពនៃព័ត៌មានថ្មីៗរបស់មហោស្រព?

អ្នកអាចតាមដានព័ត៌មានថ្មីៗតាមរយៈ គេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម ខិត្តប័ណ្ណ សេចក្តីប្រកាសព័ត៌មានលំអិតពីកម្មវិធីមហោស្រព។

ចុចត្រង់នេះ ដើម្បីភ្ជាប់មកកាន់មហោស្រពទីក្រុងយើង

 

តើនរណាជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីមហោស្រពនេះ?

Gold Sponsor: The U.S. Embassy

Silver Sponsor: ANZ Royal

Bronze Sponsors: UNESCO, Cambodia Living Arts, Tengbom, Golden Gekko

 

តើនរណាជាដៃគូផ្សព្វផ្សាយក្នុងកម្មវិធីមហោស្រពនេះ?

The Advisor

South East Asia Globe

 

តើអ្នកណាជាអ្នកឧបត្ថម្ភចំបង?

Joe Development Ltd

 

តើមហោស្រពមានក្រមវិន័យការពារកុមារទេ?
ក្រុមការងារមហោស្រពរួមទាំងប្រសិតយុវជនបាន បញ្ចប់វគ្គសិក្សាជាមួយអង្គការ មិត្តសម្លាញ់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារសិទ្ធិកុមារដែលមានជា ភាសាខ្មែរ និង ភាសាអង់គ្លេស

 

តើអ្នកណាជាអ្នករៀបចំកម្មវិធីមហោស្រពទីក្រុងយើង?

មហោស្រពទីក្រុងយើងរៀបចំដោយ JavaArts ដែលជាសហគ្រាសវប្បធម៌មិនរកប្រាក់ចំណេញ ដែលបង្កើតរួមជាមួយ Java Cafe និង វិចិត្រសាលនៅឆ្នាំ២០០០ នៅរាជធានីភ្នំពេញ ដែលដំណើរការវិចិត្រសាល និង បន្ទប់សិល្បៈ។

 

តើអ្វីស្ថានភាពផ្លូវច្បាប់របស់មហោស្រពទីក្រុងយើង?

មហោស្រពទីក្រុងយើងជាមហោស្រពមិនរកប្រាក់ចំណេញ ដែលមានគណៈកម្មការប្រឹក្សាខាងក្រៅសំរាប់ត្រួតពិនិត្យរាល់ដំណើរការទាំងឡាយ។ បច្ចុប្បន្ន មហោស្រពនេះមិនទាន់មានស្ថានភាពមិនរកប្រាក់ចំណេញជាផ្លូវការ ប៉ុន្តែពួកយើងកំពុងតែស្ថិតក្នុងដំណាក់កាលចុះឈ្មោះជា ៥០១(c)(៣) នៅសហរដ្ឋអាមេរិក។

 

តើដៃគូដែលធ្វើការជាមួយមហោស្រពទីក្រុងយើងមានប៉ុន្មានប្រភេទ ហើយជាអ្នកណា?

- អ្នកឧបត្ថម្ភគឺជាសហគ្រាស ឬ អង្គការដែលផ្តល់ជំនួយថវិការសំរាប់ឧបត្ថម្ភដល់មហោស្រព និង បានទទួលវិញនូវការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និង ផ្នែកទីផ្សារ។

- អ្នកផ្តល់ជំនួយ គឺជាបុគ្គលឯកជន សហគ្រាស ឬ អង្គការដែលឧបត្ថម្ភនិងគាំទ្រដល់មហោស្រព និង ការអភិវឌ្ឍន៍ផ្នែកវប្បធម៌

- ដៃគូវប្បធម៌ គឺជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលឧបត្ថម្ភជាគំរោងមាតិកា ឬ ទីកន្លែង

- ដៃគូទីកន្លែង ជាទីតាំងពាណិជ្ជកម្មដែលផ្តល់កន្លែងសំរាប់ប្រារព្ធកម្មវិធី

- អ្នករួមចំណែក គឺជាមនុស្ស ឬ អង្គការ ដែលឧបត្ថម្ភជំនាញ ពេលវេលា និង សំភារៈ

 

តើមានមនុស្សប្រភេទណាស់ខ្លាះធ្វើការជាមួយមហោស្រពទីក្រុងយើង?

-ក្រុមការងារដែលទទួលបន្ទុកការប្រតិបត្តិ ទីផ្សារ និង ការផលិត។ ក្រុមការងារទទួលបានប្រាក់បៀរវត្តន៍

-គទានុរក្ស ឬ អ្នករៀបចំពិពណ៌ ធ្វើការបង្កើត និង ផលិតកម្មវិធីតាមទីក្រុង។ គទានុរក្សទទួលប្រាក់បៀរវត្តន៍

-ប្រេសិតយុវជន គឺជានិស្សិតស្ម័គ្រចិត្ត ដែលទទួលការចុះកម្មសិក្សារយៈពេល៣ខែ ហើយចូលរួមក្នុងការផលិត និង ជំនួយដល់ដំណើរការកម្មវិធី

-គណៈកម្មការក្រុមប្រឹក្សា គឺជាសិល្បៈករនៅក្រៅប្រទេសដែលផ្តល់ការប្រឹក្សាយុទ្ធវិធីនានា

-អ្នកចូលរួម គឺជាមនុស្ស និង អង្គការវប្បធម៌នានា ដែលទទួលបានថវិការបន្តិចបន្តួចដើម្បីបង្កើតជាគំរោងសំរាប់កម្មវិធីមហស្រព

 

តើដៃគូដែលធ្វើការជាមួយមហោស្រពទីក្រុងយើងមានប៉ុន្មានប្រភេទ ហើយជាអ្នកណា?

- អ្នកឧបត្ថម្ភគឺជាសហគ្រាស ឬ អង្គការដែលផ្តល់ជំនួយថវិការសំរាប់ឧបត្ថម្ភដល់មហោស្រព និង បានទទួលវិញនូវការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និង ផ្នែកទីផ្សារ។

- អ្នកផ្តល់ជំនួយ គឺជាបុគ្គលឯកជន សហគ្រាស ឬ អង្គការដែលឧបត្ថម្ភនិងគាំទ្រដល់មហោស្រព និង ការអភិវឌ្ឍន៍ផ្នែកវប្បធម៌

- ដៃគូវប្បធម៌ គឺជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលឧបត្ថម្ភជាគំរោងមាតិកា ឬ ទីកន្លែង

- ដៃគូទីកន្លែង ជាទីតាំងពាណិជ្ជកម្មដែលផ្តល់កន្លែងសំរាប់ប្រារព្ធកម្មវិធី

- អ្នករួមចំណែក គឺជាមនុស្ស ឬ អង្គការ ដែលឧបត្ថម្ភជំនាញ ពេលវេលា និង សំភារៈ

 

តើមានមនុស្សប្រភេទណាស់ខ្លាះធ្វើការជាមួយមហោស្រពទីក្រុងយើង?

-ក្រុមការងារដែលទទួលបន្ទុកការប្រតិបត្តិ ទីផ្សារ និង ការផលិត។ ក្រុមការងារទទួលបានប្រាក់បៀរវត្តន៍

-គទានុរក្ស ឬ អ្នករៀបចំពិពណ៌ ធ្វើការបង្កើត និង ផលិតកម្មវិធីតាមទីក្រុង។ គទានុរក្សទទួលប្រាក់បៀរវត្តន៍

-ប្រេសិតយុវជន គឺជានិស្សិតស្ម័គ្រចិត្ត ដែលទទួលការចុះកម្មសិក្សារយៈពេល៣ខែ ហើយចូលរួមក្នុងការផលិត និង ជំនួយដល់ដំណើរការកម្មវិធី

-គណៈកម្មការក្រុមប្រឹក្សា គឺជាសិល្បៈករនៅក្រៅប្រទេសដែលផ្តល់ការប្រឹក្សាយុទ្ធវិធីនានា

-អ្នកចូលរួម គឺជាមនុស្ស និង អង្គការវប្បធម៌នានា ដែលទទួលបានថវិការបន្តិចបន្តួចដើម្បីបង្កើតជាគំរោងសំរាប់កម្មវិធីមហស្រព

 

ព្រឹត្តិការណ៍មហោស្រព

  • មហោស្រពទីក្រុងយើងចាប់ផ្តើមនៅឆ្នាំ២០០៨ ឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិស្ថានទីក្រុងនៅភ្នំពេញ
  • មានអ្នកច្នៃប្រឌិត និង អ្នកចូលរួមប្រមាណជាង៦១០រូប ចាប់តាំងពីការបើកដំណើរការមហស្រពទីក្រុងយើងឆ្នាំ២០០៨
  • អ្នកច្នៃប្រឌិតភាគច្រើនគឺជាអ្នកដែលមានមូលដ្ឋានក្នុងស្រុក ហើយត្រូវបានពង្រីកដោយការអញ្ជើញឲ្យចូលរួមពីអ្នកច្នៃប្រឌិតអន្តរជាតិនានាផងដែរ
  • ចាប់តាំងពីឆ្នាំ២០០៨ មហោស្រពទីក្រុងយើងបានវិវត្តន៍ពីការឧបត្ថម្ភគំរោង១០ ជាមួយអ្នកច្នៃប្រឌិតអ្នកចូលរួម ហើយធ្វើនៅទីក្រុងតែមួយ រហូតមកដល់ឆ្នាំ២០១៤នេះ មហោស្រពទីក្រុងយើងបានឧបត្ថម្ភដល់គំរោងជាង៤៥ ជាមួយនឹងអ្នកច្នៃប្រឌិតនិងអ្នកចូលរួមជាង២០០នាក់ ហើយធ្វើនៅទីក្រុងបីផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា
  • សំរាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ យើងបានទទួលពាក្យជាង៥០ពីអ្នកច្នៃប្រឌិត
  • ឆ្នាំនេះមហោស្រពទីក្រុងយើងមានដៃគូវប្បធម៌ចំនួន១៩
  • មហោស្រពទីក្រុងយើងឆ្នាំ២០១៤ បានពង្រីកទៅកាន់ទីក្រុងធំៗបីជាលើកដំបូង ដែលធ្វើឲ្យមហោស្រពនេះជាមហោស្រពធំជាងគេ។ ទីក្រុងទាំងបីរួមមាន ទីក្រុងភ្នំពេញ សៀមរាប និង បាត់ដំបង
  • មហោស្រពទីក្រុងយើងផ្តោតសំខាន់ទៅលើ ការចូលរួម ដំណើរការបើកចំហជាសាធារណៈ និង សកម្មភាពយុវជន
  • មហោស្រពទីក្រុងយើងបង្កើតឲ្យមានកម្មវិធីប្រសិតយុវជន។ ជាឱកាសចូលរួមស្ម័គ្រចិត្តដើម្បី ផ្ដល់សិទ្ធដល់យុវជន ដូច្នេះពួកគេអាចបង្កើតឲ្យមានតម្លៃ និង  ការអនុវត្ដជាក់ស្តែងជាវិភាគទានសំរាប់មហោស្រព ព្រមទាំង សិក្សារៀនសូត្រ ដោយភាពរីករាយក្នុងអំឡុងពេលធ្វើការនេះ។
  • ចាប់តាំងពីការចាប់ផ្តើមឆ្នាំ២០១១ កម្មវិធីប្រសិតយុវជនបានផ្តល់សិទ្ធិដល់យុវវ័យជាង៥០រូប
  • អ្នកជំនួយការផលិតមហោស្រពទីក្រុងយើង កញ្ញា ហង់សុគន្ធាជាអតីតប្រសិតយុវជនមុនពេលចូលរួមធ្វើការពេញម៉ោងក្នុងតួនាទីថ្មីជាក្រុមការងារមហោស្រព
  • មហោស្រពទីក្រុងយើង ធ្វើការជាមួយសិល្បៈករ វិចិត្រករ អ្នករចនា ស្ថាបត្យករ យុវជន និង សិស្សនិស្សិត ដើម្បីប្រារព្ធកម្មវិធីជាលើកដំបូង និង គំរោងគួរឲ្យចាប់អារម្មណ៍នានា តាមរយៈការតាំងពិព័រណ៍ សិក្ខាសាលា ការសម្តែង ការជជែកបែបអប់រំ និង ទស្សនកិច្ច ការចាក់បញ្ចាំង ជាបន្តបន្ទាប់
  • គំរោង និង ព្រឹត្តិការណ៍ ត្រូវបានបង្កើតដោយការជ្រើសរើសពីសិល្បៈករជាតិនិងអន្តរជាតិ ដែលធ្វើការលើជំនាញ ថតរូប គំនូរពណ៌ ប្រព័ន្ធផ្សព្វផ្សាយចំរុះ គំនូរជីវចល គំនូរដៃ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល
  • មហោស្រពទីក្រុងយើងផ្តល់ជូននូវសំណុំនៃព្រឹត្តិការណ៍បន្តបន្ទាប់ តាមរយៈគំរោងបង្កើតថ្មី ការជំនះ និង បង្កើនបរិស្ថានទីក្រុងនៃប្រទេសកម្ពុជា
  • មហោស្រពទីក្រុងយើងត្រូវបានបង្កើតដំបូងជាមហោស្រពប្រចាំឆ្នាំ ហើយចាប់ពីឆ្នាំ២០១៤នេះទៅ មហោស្រពទីក្រុងយើងនឹងធ្វើការប្រារព្ធពីរដងក្នុងមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាផ្ទាល់
  • មហោស្រពទីក្រុងយើងត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ JavaArts
  • នាយកនិងស្ថាបនិកមហោស្រពទីក្រុងយើង Dana Langlois បានផ្តោតលើសិល្បៈសហសម័យនៅប្រទេសកម្ពុជាអស់រយៈកាលជាយូរមកហើយ