ប្រវត្តិមហោស្រព

មហោស្រពសិល្បៈនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅឆ្នាំ២០០៨ដោយ (Java Arts) មហោស្រពសិល្បៈទីក្រុងយើងបានទទួលស្គាល់ពីទីក្រុងនានាក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនល្បឿនការផ្លាស់ប្តូរទីក្រុង និង ចំនុចប្រសព្វរបស់ខ្លួនជាមួយនឹងការកើនឡើងនៃសកម្មភាពសិល្បៈសហសម័យ។​ ការដាក់តាំងពិពណ៌សិល្បៈ និង គំរូស្ថាបត្យកម្ម  ព្រឹត្តិការណ៍  ការសំដែង ការបញ្ចាំង  ការជជែកពីការអប់រំ ដំណើរទេសចរណ៍ និង សិក្ខាសាលា មហោស្រពសិល្បៈទីក្រុងយើងពិនិត្យបច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជា ការចងចាំពីអតីតកាលរបស់ខ្លួន និង ផ្តោតលើចក្ខុវិស័យនាពេលអនាគតរបស់ខ្លួនតាមរយៈទស្សនៈវិស័យច្នៃប្រឌិតមួយ។

៥ឆ្នាំកន្លងមកនេះ មហោស្រពសិល្បៈបានធ្វើការក្នុងការរុករកនិងការច្នៃប្រឌិតនូវគន្លងទីក្រុង ខណៈដែលកំពុង ស្វែងរកដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ហើយចងក្រងជាឯកសារឆ្លើយតបតាមរយៈសិល្បៈនិងការបញ្ចេញមតិ។

វាជាវេទិកាសម្រាប់អ្នកច្នៃប្រឌិតកម្ពុជាដើម្បីអបអរសម្លេងរបស់ពួកគេ បង្កើតទស្សនវិស័យផ្ទាល់ខ្លួន បង្កើនការស្រមើលស្រមៃរបស់ពួកគេ និង ជះឥទ្ធិពលដ៏សម្បូរបែប ព្រមទាំងទទួលបានការចូលរួមពីទស្សនិកជន ។