អំពីយើង

about_cover

មហោស្រពទីក្រុងរបស់យើង គឺជាមហោស្រពសាធារណៈលើកដំបូងនិងតែមួយគត់នៅប្រទេសកម្ពុជា ដើម្បីនាំមកនូវការច្នៃប្រឌិតរួមគ្នានៅក្នុងទីក្រុងនៃប្រទេសកម្ពុជា ដើម្បីផ្តោតទៅលើទីក្រុងនិងឥទ្ធិពលរបស់វាមកលើវប្បធម៌សហសម័យ។

មហោស្រពទីក្រុងរបស់យើងធ្វើឱ្យបរិស្ថានទីក្រុងរបស់ប្រទេសកម្ពុជាមានភាពសកម្ម តាមរយៈសិល្បៈ ស្ថាបត្យកម្ម និងគំនិតដែលត្រូវបានកំណត់លក្ខណៈដោយស្មារតីនៃមធ្យោបាយងាយស្រួល ការសិក្សារៀនសូត្រ និង ការច្នៃប្រឌិតសម្រាប់ប្រជាជនទាំងអស់។

យើងជឿថា ការច្នៃប្រឌិតមានសារៈសំខាន់ចាំបាច់ដល់ទីក្រុងដែលសម្បូរបែប និង ដ៏រស់រវឹក ធ្វើឱ្យវាជាកន្លែងល្អប្រសើរជាងមុនសម្រាប់រស់នៅ។

 

ប្រវត្តិមហោស្រព

មហោស្រពសិល្បៈនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅឆ្នាំ២០០៨ដោយ (Java Arts) មហោស្រពសិល្បៈទីក្រុងយើងបានទទួលស្គាល់ពីទីក្រុងនានាក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនល្បឿនការផ្លាស់ប្តូរទីក្រុង និង ចំនុចប្រសព្វរបស់ខ្លួនជាមួយនឹងការកើនឡើងនៃសកម្មភាពសិល្បៈសហសម័យ។​ ការដាក់តាំងពិពណ៌សិល្បៈ និង គំរូស្ថាបត្យកម្ម  ព្រឹត្តិការណ៍  ការសំដែង ការបញ្ចាំង  ការជជែកពីការអប់រំ ដំណើរទេសចរណ៍ និង សិក្ខាសាលា មហោស្រពសិល្បៈទីក្រុងយើងពិនិត្យបច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជា ការចងចាំពីអតីតកាលរបស់ខ្លួន និង ផ្តោតលើចក្ខុវិស័យនាពេលអនាគតរបស់ខ្លួនតាមរយៈទស្សនៈវិស័យច្នៃប្រឌិតមួយ។

៥ឆ្នាំកន្លងមកនេះ មហោស្រពសិល្បៈបានធ្វើការក្នុងការរុករកនិងការច្នៃប្រឌិតនូវគន្លងទីក្រុង ខណៈដែលកំពុង ស្វែងរកដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ហើយចងក្រងជាឯកសារឆ្លើយតបតាមរយៈសិល្បៈនិងការបញ្ចេញមតិ។

វាជាវេទិកាសម្រាប់អ្នកច្នៃប្រឌិតកម្ពុជាដើម្បីអបអរសម្លេងរបស់ពួកគេ បង្កើតទស្សនវិស័យផ្ទាល់ខ្លួន បង្កើនការស្រមើលស្រមៃរបស់ពួកគេ និង ជះឥទ្ធិពលដ៏សម្បូរបែប ព្រមទាំងទទួលបានការចូលរួមពីទស្សនិកជន ។

 

បណ្ណសារមហោស្រពសិល្បៈ

ភ្ជាប់ទៅកាន់កាតាឡុងឆ្នាំ២០១២ 

ភ្ជាប់ទៅកាន់បណ្ណសារមហោស្រព

 

ដៃគូ

ដៃគូវប្បធម៌ធ្វើការជាមួយកម្មវិធីមហោស្រពសហការគ្នាដើម្បីបង្កើតកម្មវិធីដោយចូលរួមគម្រោងច្នៃប្រឌិតរបស់ពួកគេ ។

Advancing Engineering Consultants

Amrita Performing Arts

apexart

AsiaLink

Bophana Audiovisual Resource Centre

Cambodia Knits

Cambodia Living Arts

ChildSafe International

Epic Arts

Institut français

JavaArts

Khmer Architecture Tours

Komitu Architects

Meta House

Mith Samlanh

Phare Circus

Royal University of Fine Arts

Sahmakum Teang Tnaut (STT)

Sa Sa Art Projects

Sa Sa Bassac

UN-Habitat

UNICEF

 

ទំនាក់ទំនង

ប្រសិនបើអ្នកមានសំនួរ មតិ សាកសួរ ឬ ចង់ស្វែងយល់បន្ថែមអំពីកម្មវិធីមហោស្រព សូមទាក់ទងមកកាន់យើងខ្ញុំ។

 

អ៊ីម៉ែលទូទៅ: bepartof@ourcityfestival.org

Dana Langlois, នាយកនិងស្ថាបនិក dana@ourcityfestival.org

Daen Kelly, ប្រធានផ្នែកទីផ្សារនិងទំនាក់ទំនង daen@ourcityfestival.org

Olivia Wynne, ប្រធានផ្នែកដៃគូនិងអ្នកស្ម័គ្រចិត្ត olivia@ourcityfestival.org

Michelle O’Brien, ប្រធានផ្នែកគ្រប់គ្រងព្រឹត្តិការណ៍ michelle@ourcityfestival.org

Hang Sokunthea, អ្នកជំនួយការផលិត sokunthea@ourcityfestival.org

Sok Kimheng, អ្នកជំនួយការផលិត kimheng@ourcityfestival.org

Sovan Philong, គទានុរក្សសំរាប់ទីក្រុងភ្នំពេញ philong@ourcityfestival.org

Oun Savann, គទានុរក្សសំរាប់ទីក្រុងសៀមរាប savann@ourcityfestival.org

Sasha Contable, គទានុរក្សសំរាប់ទីក្រុងសៀមរាប sasha@ourcityfestival.org

Mao Soviet, គទានុរក្សសំរាប់បាត់ដំបង soviet@ourcityfestival.org

 

សំនួរសួរជារើយៗ

 

សំរាប់១០ថ្ងៃពេញ មហោស្រពទីក្រុងយើងនឹងប្រារព្ធទិវាមហោស្រពលើកទៅ៦នៅទីក្រុងភ្នំពេញនិង ៣ថ្ងៃបន្តបន្ទាប់ទៀតផ្តោតលើទីក្រុងសៀមរាប និង បាត់ដំបង។

កាលបរិច្ឆេទសំរាប់ទីក្រុងទាំង៣:

ទីក្រុងភ្នំពេញ ថ្ងៃទី១៧ ដល់ ២៦ ខែមករា ឆ្នាំ២០១៤

ទីក្រុងសៀមរាប  ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤

ទីក្រុងបាត់ដំបង ថ្ងៃទី០៧ ដល់ ០៩ ខែកុម្ភៈ ឆ្នាំ២០១៤

 

តើមហោស្រពនេះធ្វើនៅពេលណា?

មហោស្រពនឹងប្រព្រឹត្តិទៅនៅទូទាំងទីក្រុងទាំងបី នៅតាមបណ្តាទីតាំងដៃគូ ទីសាធារណៈ ដែលនឹងត្រូវបញ្ជាក់នៅពេលដែលកម្មវិធីរៀបចំរួចរាល់។
សូមចុចត្រង់នេះដើម្បីមើលកម្មវិធី

 

តើអ្នកត្រូវទិញសំបុត្រដើម្បីចូលរួមកម្មវិធីមហោស្រពទេ?

កម្មវិធីមហោស្រពនេះគឺជាកម្មវិធីមហោស្រពដែលមិនមានលក់សំបុត្រហើយចូលរួមដោយសេរី។

 

តើខ្ញុំធ្វើដូចម្តេចទើបអាចចូលរួមជាអ្នកបង្កើតស្នាដៃ?

ការដាក់ពាក្យសម្រាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ត្រូវបានបញ្ចប់ យើងលែងទទួលពាក្យរហូតដល់មហោស្រពទីក្រុងយើងឆ្នាំ២០១៥។ សូមតាមដានគេហទំព័ររបស់យើងដើម្បីដឹងពេលកម្មវិធីមហោស្រពលើកក្រោយ អំពីថ្ងៃប្រកាសជ្រើសរើសអ្នកបង្កើតស្នាដៃ។ អរគុណដែលអ្នកចាប់អារម្មណ៍កម្មវិធីមហោស្រពទីក្រុងយើង ហើយយើងនឹងរងចាំការសហការជាមួយអ្នកនៅពេលក្រោយ។

 

តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធី?

ការដាក់ពាក្យសម្រាប់ធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីមហោស្រពទីក្រុងយើងឆ្នាំ២០១៤ត្រូវបានបញ្ចប់ ប៉ុន្តែមហោស្រពទីក្រុងយើងចាប់អារម្មណ៍នឹងទទួលអ្នកស្ម័គ្រចិត្តដែលមានជំនាញពិសេសៗ នៅកំឡុងខែធ្នូឆ្នាំ២០១៣ និង ខែមករាឆ្នាំ២០១៤។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ក្លាយជាអ្នកស្ម័គ្រចិត្ត អាចទាក់ទងយើងតាមអ៊ីម៉ែល bepartof@ourcityfestival.org

 

តើខ្ញុំធ្វើយ៉ាងណាអាចជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីមហោស្រព?

អ្នកអាចចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីមហោស្រពជាលក្ខណៈឯកជន ឬ សាធារណៈបាន។ សូមចូលទស្សទំព័រ អ្នកឧបត្ថម្ភគាំទ្រដើម្បីស្វែងយល់បន្ថែមពីការចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្មវិធី។

 

តើព្រឹត្តិការណ៍បែបណាដែលយើងនឹងរំពឹងទុក?

មហោស្រពទីក្រុងយើងផ្តល់ជូននូវកម្មវិធីជាច្រើនជាលក្ខណៈគម្រោងច្នៃប្រឌិតថ្មី  ប្រកួតប្រជែង និង បង្កើនការអភិវឌ្ឍន៍មជ្ឈដ្ឋានទីក្រុង។

 

យើងផ្តល់ជូននូវទំរង់សិល្បៈ និង ស្ថាបត្យកម្ម

-      សិក្ខាសាលា

-      ការពិពណ៌

-      ការសម្តែង

-      ការនិយាយ និង ដំណើរទេសចរណ៍បែបអប់រំ

-      ការចាក់បញ្ជាំង

ដែលចូលរួមបង្កើតដោយ អ្នកសិល្បៈជាតិ និង អន្តរជាតិផ្នែក:

-      ថតរូប

-      គំនូរពណ៌

-      ប្រព័ន្ធផ្សព្វផ្សាយចំរុះ

-      គំនូរជីវចល

-      គំនូរដៃ

-      ប្រព័ន្ធផ្សព្វផ្សាយឌីជីថល

-      ការបង្ហាញបែបអន្តរកម្ម

-      ចម្លាក់

-      ភាពយន្ដ

 

តើព្រឹត្តិការណ៍ទាំងអស់នឹងត្រូវបង្ហាញនៅពេលផ្សេងៗគ្នាក្នុងទីក្រុងនិមួយៗមែនទេ?

ពេលវេលា និង ទីកន្លែងរបស់ព្រឹត្តិការណ៍និមួយៗនឹងបញ្ជាក់ជូននៅពេលដែលកម្មវិធីត្រូវបានរៀបចំនិងផ្សព្វផ្សាយជូនសាធារណៈជន។

 

តើខ្ញុំធ្វើយ៉ាងណាទើបទទួលបានបច្ចុប្បន្នភាពនៃព័ត៌មានថ្មីៗរបស់មហោស្រព?

អ្នកអាចតាមដានព័ត៌មានថ្មីៗតាមរយៈ គេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម ខិត្តប័ណ្ណ សេចក្តីប្រកាសព័ត៌មានលំអិតពីកម្មវិធីមហោស្រព។

ចុចត្រង់នេះ ដើម្បីភ្ជាប់មកកាន់មហោស្រពទីក្រុងយើង

 

តើនរណាជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីមហោស្រពនេះ?

Gold Sponsor: The U.S. Embassy

Silver Sponsor: ANZ Royal

Bronze Sponsors: UNESCO, Cambodia Living Arts, Tengbom, Golden Gekko

 

តើនរណាជាដៃគូផ្សព្វផ្សាយក្នុងកម្មវិធីមហោស្រពនេះ?

The Advisor

South East Asia Globe

 

តើអ្នកណាជាអ្នកឧបត្ថម្ភចំបង?

Joe Development Ltd

 

តើមហោស្រពមានក្រមវិន័យការពារកុមារទេ?
ក្រុមការងារមហោស្រពរួមទាំងប្រសិតយុវជនបាន បញ្ចប់វគ្គសិក្សាជាមួយអង្គការ មិត្តសម្លាញ់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារសិទ្ធិកុមារដែលមានជា ភាសាខ្មែរ និងភាសាអង់គ្លេស

 

តើអ្នកណាជាអ្នករៀបចំកម្មវិធីមហោស្រពទីក្រុងយើង?

មហោស្រពទីក្រុងយើងរៀបចំដោយ JavaArts ដែលជាសហគ្រាសវប្បធម៌មិនរកប្រាក់ចំណេញ ដែលបង្កើតរួមជាមួយ Java Cafe និង វិចិត្រសាលនៅឆ្នាំ២០០០ នៅរាជធានីភ្នំពេញ ដែលដំណើរការវិចិត្រសាល និង បន្ទប់សិល្បៈ។

 

តើអ្វីស្ថានភាពផ្លូវច្បាប់របស់មហោស្រពទីក្រុងយើង?

មហោស្រពទីក្រុងយើងជាមហោស្រពមិនរកប្រាក់ចំណេញ ដែលមានគណៈកម្មការប្រឹក្សាខាងក្រៅសំរាប់ត្រួតពិនិត្យរាល់ដំណើរការទាំងឡាយ។ បច្ចុប្បន្ន មហោស្រពនេះមិនទាន់មានស្ថានភាពមិនរកប្រាក់ចំណេញជាផ្លូវការ ប៉ុន្តែពួកយើងកំពុងតែស្ថិតក្នុងដំណាក់កាលចុះឈ្មោះជា ៥០១(c)(៣) នៅសហរដ្ឋអាមេរិក។

 

ព្រឹត្តិការណ៍មហោស្រព

  • មហោស្រពទីក្រុងយើងចាប់ផ្តើមនៅឆ្នាំ២០០៨ ឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិស្ថានទីក្រុងនៅភ្នំពេញ
  • មានអ្នកច្នៃប្រឌិត និង អ្នកចូលរួមប្រមាណជាង៦១០រូប ចាប់តាំងពីការបើកដំណើរការមហស្រពទីក្រុងយើងឆ្នាំ២០០៨
  • អ្នកច្នៃប្រឌិតភាគច្រើនគឺជាអ្នកដែលមានមូលដ្ឋានក្នុងស្រុក ហើយត្រូវបានពង្រីកដោយការអញ្ជើញឲ្យចូលរួមពីអ្នកច្នៃប្រឌិតអន្តរជាតិនានាផងដែរ
  • ចាប់តាំងពីឆ្នាំ២០០៨ មហោស្រពទីក្រុងយើងបានវិវត្តន៍ពីការឧបត្ថម្ភគំរោង១០ ជាមួយអ្នកច្នៃប្រឌិតអ្នកចូលរួម ហើយធ្វើនៅទីក្រុងតែមួយ រហូតមកដល់ឆ្នាំ២០១៤នេះ មហោស្រពទីក្រុងយើងបានឧបត្ថម្ភដល់គំរោងជាង៤៥ ជាមួយនឹងអ្នកច្នៃប្រឌិតនិងអ្នកចូលរួមជាង២០០នាក់ ហើយធ្វើនៅទីក្រុងបីផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា
  • សំរាប់មហោស្រពទីក្រុងយើងឆ្នាំ២០១៤ យើងបានទទួលពាក្យជាង៥០ពីអ្នកច្នៃប្រឌិត
  • ឆ្នាំនេះមហោស្រពទីក្រុងយើងមានដៃគូវប្បធម៌ចំនួន១៩
  • មហោស្រពទីក្រុងយើងឆ្នាំ២០១៤ បានពង្រីកទៅកាន់ទីក្រុងធំៗបីជាលើកដំបូង ដែលធ្វើឲ្យមហោស្រពនេះជាមហោស្រពធំជាងគេ។ ទីក្រុងទាំងបីរួមមាន ទីក្រុងភ្នំពេញ សៀមរាប និង បាត់ដំបង
  • មហោស្រពទីក្រុងយើងផ្តោតសំខាន់ទៅលើ ការចូលរួម ដំណើរការបើកចំហជាសាធារណៈ និង សកម្មភាពយុវជន
  • មហោស្រពទីក្រុងយើងបង្កើតឲ្យមានកម្មវិធីប្រសិតយុវជន។ ជាឱកាសចូលរួមស្ម័គ្រចិត្តដើម្បី ផ្ដល់សិទ្ធដល់យុវជន ដូច្នេះពួកគេអាចបង្កើតឲ្យមានតម្លៃ និង  ការអនុវត្ដជាក់ស្តែងជាវិភាគទានសំរាប់មហោស្រព ព្រមទាំង សិក្សារៀនសូត្រ ដោយភាពរីករាយក្នុងអំឡុងពេលធ្វើការនេះ។
  • ចាប់តាំងពីការចាប់ផ្តើមឆ្នាំ២០១១ កម្មវិធីប្រសិតយុវជនបានផ្តល់សិទ្ធិដល់យុវវ័យជាង៥០រូប
  • អ្នកជំនួយការផលិតមហោស្រពទីក្រុងយើង កញ្ញា ហង់សុគន្ធាជាអតីតប្រសិតយុវជនមុនពេលចូលរួមធ្វើការពេញម៉ោងក្នុងតួនាទីថ្មីជាក្រុមការងារមហោស្រព
  • មហោស្រពទីក្រុងយើង ធ្វើការជាមួយសិល្បៈករ វិចិត្រករ អ្នករចនា ស្ថាបត្យករ យុវជន និង សិស្សនិស្សិត ដើម្បីប្រារព្ធកម្មវិធីជាលើកដំបូង និង គំរោងគួរឲ្យចាប់អារម្មណ៍នានា តាមរយៈការតាំងពិព័រណ៍ សិក្ខាសាលា ការសម្តែង ការជជែកបែបអប់រំ និង ទស្សនកិច្ច ការចាក់បញ្ចាំង ជាបន្តបន្ទាប់
  • គំរោង និង ព្រឹត្តិការណ៍ ត្រូវបានបង្កើតដោយការជ្រើសរើសពីសិល្បៈករជាតិនិងអន្តរជាតិ ដែលធ្វើការលើជំនាញ ថតរូប គំនូរពណ៌ ប្រព័ន្ធផ្សព្វផ្សាយចំរុះ គំនូរជីវចល គំនូរដៃ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល
  • មហោស្រពទីក្រុងយើងផ្តល់ជូននូវសំណុំនៃព្រឹត្តិការណ៍បន្តបន្ទាប់ តាមរយៈគំរោងបង្កើតថ្មី ការជំនះ និង បង្កើនបរិស្ថានទីក្រុងនៃប្រទេសកម្ពុជា
  • មហោស្រពទីក្រុងយើងត្រូវបានបង្កើតដំបូងជាមហោស្រពប្រចាំឆ្នាំ ហើយចាប់ពីឆ្នាំ២០១៤នេះទៅ មហោស្រពទីក្រុងយើងនឹងធ្វើការប្រារព្ធពីរដងក្នុងមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាផ្ទាល់
  • មហោស្រពទីក្រុងយើងត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ JavaArts
  • នាយកនិងស្ថាបនិកមហោស្រពទីក្រុងយើង Dana Langlois បានផ្តោតលើសិល្បៈសហសម័យនៅប្រទេសកម្ពុជាអស់រយៈកាលជាយូរមកហើយ