ឧបត្ថម្ភ

Support_cover

 

យើងជឿជាក់ថារាល់ការឧបត្ថម្ភរបស់អ្នកទាំងអស់គ្នានឹងធ្វើឲ្យមហោស្រពទីក្រុងយើង ក្លាយជាមហោស្រពដែលផ្តល់ឱកាសដល់មហាជនយល់ដឹងពី សិល្បៈ ស្ថាបត្យកម្ម និង បណ្តុំគំនិត។ ជំនួយថវិការ និង ការចូលរួមនានាពីអ្នកគាំទ្រ អ្នកឧបត្ថម្ភឯកជន និង អ្នកវិភាគទាននានា នឹងជួយផ្គត់ផ្គង់លើការចំណាយក្នុងការផលិត ការរៀបចំ ធ្វើទីផ្សារ និង ក្រុមការងារតូចៗតាមទីក្រុងភ្នំពេញ សៀមរាប និង បាត់ដំបង។

ជូនចំពោះគ្រួសារអ្នកឧបត្ថម្ភកម្មវិធីទាំងឡាយ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដែលធ្វើឲ្យកម្មវិធីមហោស្រពទីក្រុងយើងលេចចេញជារូបរាងឡើង!

ជួបជាមួយអ្នកឧបត្ថម្ភមហោស្រពទីក្រុងយើងនៅទំព័រអ្នកឧបត្ថម្ភកត្តិយសរបស់យើង

 

អ្នកឧបត្ថម្ភ

ការឧបត្ថម្ភដល់មហោស្រពទីក្រុងយើងនឹងផ្តល់ឱកាសដើម្បីការវិនិយោគលើការច្នៃប្រឌិត និង អនាគតនៃវប្បធម៌ប្រទេសកម្ពុជា ហើយធ្វើឲ្យអាជីវកម្មរបស់អស់លោកលោកស្រីមានភាពខុសប្លែកដោយបានផ្សាភ្ជាប់ជាមួយនឹងសង្គម។ មហោស្រពនឹងភ្ជាប់ពាណិជ្ជកម្មរបស់អស់លោកទៅនឹងមនុស្សចំនួន ១,៥០០នាក់ ហើយនឹងទទួលបានឥទ្ធិពលនៃការធ្វើទីផ្ុសារទៅកាន់មនុស្សចំនួន ២០,០០០នាក់។

កញ្ចប់ឧបត្ថម្ភរបស់យើងផ្តល់នូវការធ្វើទីផ្សារយ៉ាងទូលំទូលាយ និង មានតម្លៃខ្ពស់ ហើយឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និង ការចំណាយរបស់អ្នកប្រកបដោយប្រសិទ្ធិភាព។ យើងក៏មានផ្តល់ជូននូវបដិសណ្ណាកិច្ចពិសេស សម្រាប់ចូលរួម និង សហការក្នុងកម្មវិធី។

ដើម្បីណាត់ជួបពិភាក្សាពីឱកាសនៃការឧបត្ថម្ភ ហើយស្វែងយល់ពីអ្នកចូលរួម សូមទាក់ទងមក Ms Olivia Wynne, ប្រធានផ្នែកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត, at: olivia@ourcityfestival.org

 

អ្នកឧបត្ថម្ភឯកជន

មហោស្រពទីក្រុងយើង នឹងមិនអាចប្រព្រឹត្តិទៅដោយគ្មានការចូលរួមពីការផ្តល់វិភាគទានពីសប្បុរសជនឯកជននានាបានឡើយ។ វិភាគទានឯកជនគឺជាមូលដ្ឋាននៃការឧបត្ថម្ភដើម្បីការរីកចំរើននៃសហគមន៍សិល្បៈនៅកម្ពុជា ដើម្បីបង្កើតជាកន្លែងដែលអាចឲ្យសិល្បៈករ ផ្តល់ចំណេះដឹងពីសិល្បៈតាមរយៈសិក្ខាសាលា និង ការពិព័រណ៌ដល់អ្នកដែលស្រឡាញ់សិល្បៈ ស្ថាបត្យកម្ម និង បណ្តុំគំនិត។

ចុចត្រង់នេះដើម្បីទទួលដំណឹងពីការឧបត្ថម្ភជាលក្ខណៈឯកជន
ដើម្បីចូលរួមជាអ្នកឧបត្ថម្ភកម្មវិធីមហោស្រពទីក្រុងយើង សូមទាក់ទង Olivia Wynne,ប្រធានផ្នែកអ្នកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត: olivia@ourcityfestival.org

 

អ្នកវិភាគទាន

មហោស្រពទីក្រុងយើង ត្រូវបានបង្កើតឡើងដោយសហគមន៍ និង អ្នកស្ម័គ្រចិត្ត ហើយទទួលស្វាគមន៍រាល់វិភាគទាននានា ដែលរួមមានសំភារៈ ទីកន្លែង ជំនាញបច្ចេកទេស។

ដើម្បីពិភាក្សានឹងចូលរួមវិភាគទាន សូមទាក់ទង Ms Olivia Wynne, ប្រធានផ្នែកអ្នកឧបត្ថម្ភនិងអ្នកស្ម័គ្រចិត្ត: olivia@ourcityfestival.org